រវាង វិសាខា និង ព្រះខ័នរាជស្វាយរៀង តើក្លិបមួយណានឹងក្លាយជាម្ចាស់ពាន គ្រុឌ ខេមបូឌាន ស៊ូបភើ ខាប់ ២០២៦?
ថ្ងៃនេះ យើងនឹងពិនិត្យមើលទីផ្សារដោះដូរកីឡាករលើកទីមួយ របស់ក្លិបទាំងពីរ។ យើងចាប់ផ្តើមពីក្លិបបាល់ទាត់ វិសាខាជាមុនសិន
វិសាខា បន្តស្ថិតនៅក្រោមការដឹកនាំរបស់ លោក Scott Cooper ដែលគ្រូបង្វឹកសញ្ញាតិអង់គ្លេសរូបនេះ កាន់សញ្ញាបត្រ UEFA Pro Licence។ កាលពីរដូវកាលមុន លោក Scott Cooper បានដឹកនាំវិសាខា ក្នុង ១៨ ប្រកួតចុងក្រោយនៃលីគ។ លោកបានចាញ់ត្រឹមតែ ២ ប្រកួតប៉ុណ្ណោះពោលគឺចាញ់នៅក្រោមថ្វីជើងរបស់ ភ្នំពេញក្រោន និង អឹម អូ អាយ កំពង់ដេវ៉ា។

សម្រាប់រដូវកាលថ្មី លោក Scott Cooper បានពង្រឹងក្រុមយ៉ាងខ្លាំងដោយលោកបាននាំចូលកីឡាករថ្មីប្រមាណ ៧ នាក់។
ដោយកីឡាករទីមួយគឺ Lucas លេងក្នុងតំណែងខ្សែការពារកណ្ដាល កីឡាករសញ្ជាតិប្រេស៊ីល កើតនៅឆ្នាំ ១៩៩៦ មានកម្ពស់រហូតដល់ ១.៩៥ ម៉ែត្រ។ Lucas ធ្លាប់លេងឱ្យក្លិបជាច្រើននៅប្រទេសប្រេស៊ីលដែលរួមមាន Sampaio Corrêa និងក្លិបផ្សេងៗទៀតនៅក្នុងលីគប្រេស៊ីល។

កីឡាករទីពីរ គឺ Ndom Aly លេងក្នុងតំណែងខ្សែបម្រើការពារ ។ កីឡាកររូបនេះគាត់មានសញ្ជាតិបារាំងដែលប្រើជើងឆ្វេងបានយ៉ាងស្ទាត់ជំនាញ។ Ndom Aly ធ្លាប់លេងនៅ Ligue 1 និង Ligue 2 របស់ប្រទេសបារាំង និងធ្លាប់លេងឱ្យ Stade Reims និង AJ Auxerre ផងដែរ។ ក្រោយមក រូបគេបានបន្តអាជីពនៅប្រទេសរ៉ូម៉ានី អ៊ីតាលី ហ្វាំងឡង់ និងកាណាដា មុនផ្លាស់មកកាន់កម្ពុជា។

កីឡាករទីបី គឺ Andrés Nieto បានផ្លាស់ពី ភ្នំពេញក្រោន និង Cristian បានផ្លាស់ពី ព្រះខ័នរាជស្វាយរៀង មកកាន់ វិសាខា។ កាលពីរដូវកាលមុន Andrés Nieto និង Cristian បានលេងឱ្យក្លិបពីរផ្សេងគ្នា។ ពួកគេបានប្រឈមមុខគ្នាជាគូប្រជែង។ ប៉ុន្តែ នៅរដូវកាលថ្មី ពួកគេនឹងរួមកម្លាំងជាមួយគ្នានៅ វិសាខា។

កីឡាករទីប្រាំគឺ Ousman Gai Pa លេងក្នុងតំណែងខ្សែប្រយុទ្ធកណ្ដាល។ កីឡាករដែលមាន សញ្ជាតិហ្គាំប៊ីអាយុ២៦ ឆ្នាំ និងមានកម្ពស់ ១.៨៣ ម៉ែត្រ។ កាលពីរដូវកាលមុន Ousman Gai Pa បានបង្ហាញសមត្ថភាពយ៉ាងលេចធ្លោជាមួយ Manila Digger នៅប្រទេសហ្វីលីពីន។ គាត់បានស៊ុតបញ្ចូលទី ៣២ គ្រាប់។ គាត់ក៏បានជួយ Manila Digger ឈ្នះពាន Philippine Football League ផងដែរ។

កីឡាករទីប្រាំមួយ គឺ Sherwin Seedorf លេងក្នុងតំណែងខ្សែប្រយុទ្ធស្លាប។ គាត់អាចលេងបានទាំងស្លាបឆ្វេង ស្លាបស្តាំ និងតំណែងខ្សែប្រយុទ្ធ។ Seedorf ធ្លាប់ឆ្លងកាត់ប្រព័ន្ធអភិវឌ្ឍន៍យុវជនរបស់ Feyenoord។ក្រោយមក គាត់បានលេងឱ្យ Excelsior និង NAC Breda នៅប្រទេសហូឡង់។ Sherwin Seedorf ក៏បានប្រកបអាជីពនៅប្រទេសអង់គ្លេស លីទុយអានី និងហ្សកដានី។ មុនផ្លាស់មកកាន់ វិសាខា គាត់បានលេងឱ្យ Al-Wehdat SC ក្នុងលីគកំពូលហ្សកដានី។

វិសាខា ក៏បាននាំចូលកីឡាករខ្មែរម្នាក់ផងដែរ។ កីឡាកររូបនោះ គឺ សុខនេត មុនផ្លាស់មកកាន់ វិសាខា គាត់បានលេងឱ្យ អាយ អេស អាយ ដង្កោសែនជ័យ ចាប់តាំងពីឆ្នាំ ២០២៣។ ចំណែករដូវកាល ២០២៥/២៦ រូបគេបានបង្ហាញខ្លួនចំនួន ២១ ប្រកួត ហើយស៊ុតបញ្ចូល៦ គ្រាប់ និងបានបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបាន ៤ ដងផងដែរ។
កីឡាករចុងក្រោយ គឺ Donovan Ewolo ដែលលេងក្នុងតំណែងខ្សែប្រយុទ្ធ។ កីឡាកររូបនេះ មានសញ្ជាតិកាមេរូន។ Ewolo ធ្លាប់លេងនៅប្រទេសចិន, Zhejiang FC ក្នុង Chinese Super LeagueនិងHeilongjiang Lava Spring ក្នុង China League One ផងដែរ។ លើសពីនេះ Ewolo ក៏ធ្លាប់ប្រកបអាជីពនៅប្រទេសអារ៉ាប៊ីសាអូឌីត និងគុយវ៉ែត។

ដូច្នេះ តើលោក Scott Cooper នឹងនាំយកកីឡាករណាមកបន្ថែមទៀត? តើកីឡាករថ្មីទាំងនេះ អាចជួយឱ្យវិសាខា ឈ្នះពាន Krud Cambodian Super Cup 2026 បានដែរឬទេ?
ចំណែកការផ្លាស់ប្ដូរកីឡាករ របស់ក្លិបព្រះខ័នរាជស្វាយរៀងវិញម្ដង
ក្រោមការដឹកនាំរបស់លោក Matthew McConkey រដូវកាល ២០២៦/២៧ នេះ ព្រះខ័នរាជស្វាយរៀង មានបេសកកម្មដ៏ធំមួយ គឺការប្រកួតប្រជែងលើបីសមរភូមិធំៗ រួមមាន ខេមបូឌានព្រីមៀរលីគ, AFC Challenge League និង AFC Champions League Elite Two។ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតដ៏មមាញឹកនេះ ក្លិបបានបន្តកិច្ចសន្យាជាមួយកីឡាករសំខាន់ៗ និងនាំចូលកីឡាករថ្មីៗដែលមានគុណភាពជាច្រើនរូប។
កីឡាករដំបូងគឺ Tiago Alves ដែលបានបន្តរួមរស់ជាមួយក្លិប បន្ទាប់ពីចូលរួមនៅពាក់កណ្តាលរដូវកាល ២០២៥/២៦។ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះ អាចលេងបានទាំងស្លាបឆ្វេង និង ប្រយុទ្ធ។ មុនមកកម្ពុជា រូបគេធ្លាប់ប្រកបអាជីពនៅ Sporting CP (យុវជន), Piast Gliwice, Montedio Yamagata និង Tokyo Verdy។
បន្ទាប់មកគឺ Peprah Kwame ខ្សែប្រយុទ្ធសញ្ជាតិហ្គាណា ដែលបានបន្តកុងត្រាមួយរដូវកាលទៀត ក្រោយបង្ហាញទម្រង់លេងយ៉ាងល្អ និងស៊ុតបញ្ចូលទីបាន 24 គ្រាប់ កាលពីរដូវកាលមុន។ ខ្សែប្រយុទ្ធកម្ពស់ 1.81 ម៉ែត្ររូបនេះ ធ្លាប់លេងឱ្យ King Faisal, Orlando Pirates និង Hapoel Hadera ព្រមទាំងធ្លាប់ជាប់ជម្រើសជាតិ Ghana U23 ផងដែរ។
នៅតំបន់ការពារ ក្លិបបាននាំយក Takaki Ose មកពង្រឹងបន្ថែម។ កីឡាករសញ្ជាតិកម្ពុជារូបនេះ អាចលេងបានទាំង Centre-Back, Defensive Midfielder និង Right-Back។ គេធ្លាប់លេងឱ្យ Angkor Tiger, Phnom Penh Crown និង BG Pathum Unitedហើយក៏មានបទពិសោធន៍ប្រកួតនៅជប៉ុន ម៉ាល់តា និងអូម៉ង់ផងដែរ។
ក្រៅពីកីឡាករបរទេស ស្វាយរៀងក៏បានពង្រឹងកម្លាំងកីឡាករក្នុងស្រុកផងដែរ។ គី រីណា ខ្សែបម្រើស្លាបដែលអាចលេងបានទាំងឆ្វេង និងស្តាំ បានផ្ទេរមកពីវិសាខា ក្រោយធ្លាប់លេងក្នុងលក្ខខណ្ឌខ្ចីជើងជាមួយ ណាហ្គាវើលដ៍។
ស្វាយរៀងក៏បានស្វាគមន៍ Faris Hammouti ខ្សែបម្រើសញ្ជាតិម៉ារ៉ុក ដែលនឹងបន្ថែមបទពិសោធន៍ និងគុណភាពនៅតំបន់កណ្តាលទីលាន។ ជាមួយគ្នានេះ ក្លិបក៏បាននាំយក Rui Pires ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់ មកបំពេញតំបន់បម្រើ ដើម្បីបង្កើនជម្រើស និងភាពស៊ីជម្រៅរបស់ក្រុម។
មិនត្រឹមតែប៉ុណ្ណោះ សម្រាប់បេសកកម្មលើឆាកអន្តរជាតិ ក្លិបបាននាំយក Breninho ត្រឡប់មកវិញ ដែលនឹងបង្ហាញខ្លួនសម្រាប់ការប្រកួត AFC Champions League Elite Two និង AFF ASEAN Club Championship Shopee Cup ប៉ុណ្ណោះ។
ចុងក្រោយ ស្វាយរៀងក៏បានស្វាគមន៍ Silvester van der Water ខ្សែបម្រើស្លាបសញ្ជាតិហូឡង់ ដែលនឹងចូលរួមជាមួយក្រុមសម្រាប់ការប្រកួត AFC Champions League Two និង AFF ASEAN Club Championship Shopee Cup ដូចគ្នា។
ជាមួយការពង្រឹងកម្លាំងទាំងការបន្តកុងត្រា និងការនាំចូលកីឡាករថ្មីៗជាច្រើនរូប ព្រះខ័នរាជស្វាយរៀង បានបង្ហាញយ៉ាងច្បាស់ពីមហិច្ឆតាក្នុងការការពារតំណែងជើងឯកក្នុងស្រុក និងស្វែងរកភាពជោគជ័យលើឆាកអន្តរជាតិ ក្នុងរដូវកាល ២០២៦/២៧។
តាមការនាំយកកីឡាករនេះ តើបងប្អូនគិតថាស្វាយរៀង ឬក៏ វិសាខា នឹងលើកពាន Krud Cambodian Super Cup ឆ្នាំ២០២៦ ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ ៕
Visakha and Preah Khan Reach Svay Rieng, which club will become the champion of the Krud Cambodian Super Cup 2026?
Today, we will take a look at the first transfer window of both clubs. Let’s start with Visakha Football Club.
Scott Cooper is coaching Visakha; the English coach holds a UEFA Pro Licence. Last season, Scott Cooper led Visakha in the last 18 matches. He suffered only two defeats, against Phnom Penh Crown and MOI Kampong Dewa.

For the new season, Scott Cooper has strengthened the squad significantly, bringing in around seven new players.
Lucas plays as a centre-back. The Brazilian player was born in 1996 and stands at an impressive 1.95 metres tall. Lucas has played for several clubs in Brazil, including Sampaio Corrêa and other clubs in the Brazilian league.

The second player is Ndom Aly, who plays as a defensive midfielder. The French player is highly skilled with his left foot. Ndom Aly has previously played in both Ligue 1 and Ligue 2 in France, representing clubs such as Stade Reims and AJ Auxerre. He later continued his career in Romania, Italy, Finland and Canada before moving to Cambodia.
The third player is Andrés Nieto from Phnom Penh Crown, while Cristian from Preah Khan Reach Svay Rieng. Both of them has joined Visakha. Last season, Andrés Nieto and Cristian played for two different clubs and faced each other as opponents. However, in the new season, they will join hand at Visakha.

The fifth player is Ousman Gai Pa, who plays as a centre-forward. The 26-year-old Gambian player stands at 1.83 metres tall. Last season, Ousman Gai Pa delivered an outstanding performance with Manila Digger in the Philippines. He scored 32 goals and also helped Manila Digger win the Philippine Football League title.
The sixth player is Sherwin Seedorf, who plays as a winger. He can play on both the left and right wings, as well as in the striker position. Seedorf came through the youth development system at Feyenoord. He later played for Excelsior and NAC Breda in the Netherlands. Sherwin Seedorf also continued his career in England, Lithuania and Jordan. Before moving to Visakha, he played for Al-Wehdat SC in the Jordanian Premier League.
Visakha have also signed a Cambodian player. That player is Soknet. Before joining Visakha, he had played for ISI Dangkor Senchey since 2023. During the 2025/26 season, he made 21 appearances, scored six goals and provided four assists.

The final player is Donovan Ewolo, who plays as a forward. The player is from Cameroon. Ewolo has previously played in China for Zhejiang FC in the Chinese Super League and Heilongjiang Lava Spring in China League One. In addition, Ewolo has also played professionally in Saudi Arabia and Kuwait.
So, which players will Scott Cooper bring in next? Can these new signings help Visakha win the Krud Cambodian Super Cup 2026?
As for the transfer of players from Preah Khan Reach Svay Rieng Club
Under the leadership of Mr. Matthew McConkey for the 2026/27 season, Preah Khan Reach Svay Rieng has a major mission: to compete on three major battlefields, including Cambodian Premier League, AFC Challenge League, and AFC Champions League Elite Two. To prepare for this busy competition, the club has extended contracts with key players and imported many new, high-quality players.
The first player was Tiago Alves, who continued to stay with the club after joining in the middle of the 2025-26 season. This Portuguese striker can play both on the left wing and in attack. Before coming to Cambodia, he worked at Sporting CP (Youth), Piast Gliwice, Montedio Yamagata, and Tokyo Verdy.
It was then Peprah Kwame, a Ghanaian striker, who extended his contract for another season after showing good form and scoring 24 goals last season. The 1.81-meter-tall striker has played for King Faisal, Orlando Pirates, and Hapoel Hadera, and was also a member of the Ghana U23 national team.
In defense, the club has brought Takaki Ose for further strengthening. This Cambodian player can play in Centre-Back, Defensive Midfielder, and Right-Back. He has played for Angkor Tiger, Phnom Penh Crown, and BG Pathum United, and also has experience competing in Japan, Malta, and Oman. In addition to foreign players, Svay Rieng has also strengthened local players. Ki Rina, a winger who can play both left and right, transferred from Visakha after playing on loan with Nagaworld.
Svay Rieng also welcomed Moroccan midfielder Faris Hammouti, who will add experience and quality in the midfield. Concurrently, the club also brought Portuguese midfielder Rui Pires to fill the midfield to enhance the team's options and depth. Not only that, for the international mission, the club has brought Breninho back, who will appear for the AFC Champions League Elite Two and AFF ASEAN Club Championship Shopee Cup.
Finally, Svay Rieng also welcomed Dutch winger Silvester van der Water, who will join the team for the AFC Champions League Two and AFF ASEAN Club Championship Shopee Cup. With the strengthening of both contract renewals and the import of many new players, Preah Khan Reach Svay Rieng has clearly demonstrated his ambition to defend the local championship and seek success on the international stage in the 2026/27 season.
Based on this player, do you think Svay Rieng or Visakha will win the Krud Cambodian Super Cup 2026, which is coming soon?

